គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣​ |
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម អូលីវីយេ បេស (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

    បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម អូលីវីយេ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះការកសាង ស្ដូបរំលឹកដល់វីរៈជនកម្ពុជាបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ , ឯកឧត្តម បានមានប្រសាសន៍ថានេះជានិមិត្តរូប នៃ មិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា និងបារាំង ។

    ឯកឧត្តម អូលីវីយេ គោរពជម្រាបសម្ដេចតេជោទៀតថា មិត្តភាពរវាងប្រទេសយើងទាំងពីរ គឺចាប់ផ្ដើមចេញពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀត ដូចជា៖ វិស័យអប់រំ, វិស័យវិនិយោគ, វិស័យបរិស្ថាន, វិស័យហេដ្ឋារចនាសម្ព័ន្ធ, រទេះភ្លើងល្បឿនលឿន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យកសិកម្ម ។ល។ ឯកឧត្តមបានមានមានប្រសាសន៍បន្ថែមថា បារាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យខាងលើ ។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីជំនួបរវាងសម្ដេចតេជោផ្ទាល់ ជាមួយឯកឧត្តមប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូកន្លងទៅ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រូបសំណាកដែលកំពុងត្រៀមការសាងសង់ គឺបានសាងសង់ឡើងពីឆ្នាំ១៩២៥ តែត្រូវបំផ្លាញចោលនាសម័យប៉ុលពត ហើយរូបសំណាកនេះ គឺជានិមិត្តរូប នៃមិត្តភាព និងសមិទ្ធផល នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនបារាំងដែលកន្លងមក តែងតែជួយដល់កម្ពុជា៕

    អត្ថបទទាក់ទង