គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ដល់​អ្នកសារព័ត៌មានបន្តខិតខំផ្ដល់ព័ត៌មានពិត​ទៅកាន់ពលរដ្ឋ ពិសេស​​វិធានការផ្សេងៗ ក្នុងរិបត្តិកូវីដ-១៩​នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ដល់​អ្នកសារព័ត៌មានបន្តខិតខំផ្ដល់ព័ត៌មានពិត​ទៅកាន់ពលរដ្ឋ ពិសេស​​វិធានការផ្សេងៗ ក្នុងរិបត្តិកូវីដ-១៩​នេះ សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ដល់​អ្នកសារព័ត៌មានបន្តខិតខំផ្ដល់ព័ត៌មានពិត​ទៅកាន់ពលរដ្ឋ ពិសេស​​វិធានការផ្សេងៗ ក្នុងរិបត្តិកូវីដ-១៩​នេះ

    ភ្នំពេញ​៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំង​អស់​បន្ត​​ការ​ខិត​ខំប្រឹង​ប្រែង​ផ្ដល់​ព័ត៌មាន​ពិត​ទៅកាន់ប្រជាពលរដ្ឋ​ ជាពិសេស​ផ្សព្វផ្សាយ​ពន្យល់​សារអប់រំ និងវិធានការ​ផ្សេងៗ របស់​ក្រសួងសុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​ ក្នុង​អំឡុង​ពេល​នៃ​​វិបត្តិកូវីដ-១៩។

    តាមរយៈ​សារលិខិត​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាស​ «ទិវា​សេរីភាព​សារ​ព័ត៌មាន​​សកលលោក​» លើកទី​២៨ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១នេះ បាន​លើកឡើងថា​ ស្ថិតក្នុង​កាលៈទេសៈដ៏លំបាក​ប្រកបដោយ​គ្រោះថ្នាក់នេះ សូម​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ការខិត​ខំប្រឹងប្រែង​ក្នុងការ​ផ្ដល់​ព័ត៌មាន​ពិត​ទៅកាន់ប្រជាពលរដ្ឋ​ ជាពិសេស​ផ្សព្វផ្សាយ​ពន្យល់​សារអប់រំ និង​វិធាន​ការ​បង្ការ​ជំងឺឆ្លង​កូវីដ​-១៩ របស់ក្រសួងសុខាភិបាល​ ៣កុំ ៣ការពារ​ ព្រម​ទាំង​វិធាន​ការ​​របស់រាជរដ្ឋាភិបាល​ ស្ដីពី​វិធានការ​ការបិទ​ខ្ទប់​ប្រជាពលរដ្ឋ​មិន​ឲ្យចេញ​ពីផ្ទះ​នៅក្នុងតំបន់​ហាម​ឃាត់​ ដើម្បីការពារអាយុជីវិត​ប្រជាពលរដ្ឋ​ និង​កាត់​ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ ចូល​ក្នុង​សហគមន៍ នឹង​ឈាន​ទៅ​បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបាន​ឆាប់ក្នុង​ពេល​ដ៏ខ្លីខាងមុខ​។

    សម្ដេចតេជោ បញ្ជាក់ថា​ ការខិត​ខំរបស់រាជរដ្ឋាភិបា​ល​តែម្នាក់ឯង​ពិត​ជាមិន​អាចទទួល​បាន​​ជោគជ័យ​ដោយគ្មាន​ការចូលរួម​ពីស្ថាប័ន​សារព័ត៌មាន​ និងង​ប្រជាពលរដ្ឋ​នោះទេ​។​ ដូច្នេះ​សូម​បងប្អូន​​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ​និង​វិធានការ​បង្ការ​ជំងឺ​ឆ្លង​កូវីដ​-១៩ របស់​ក្រសួងសុខាភិបាល​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​បន្ត​ចូលរួម​ក្នុង​យុទ្ធការ​នាការ​ចាក់វ៉ាក់សាំង​កូវីដ​-១៩​ឲ្យ បានជាទូទៅ។

    សម្ដេចតេជោ​ បន្តថា​ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រើស​ដ៏ល្អមួយ​រួម​ជាមួយ​​នឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​ ព្រមទាំង​ការផ្លាស់​ប្ដូរ​របៀប​រស់​នៅមានវិន័យ​តាមបែប​គន្លង​ថ្មី ដែល​អាចជយយ​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​យើង​រួចផុត​ពិការឆ្លង​ជំងឺ​កូវិ ដ-១៩​ ក៏កាចសាហាវ​ ដើម្បីឈាន​ទៅបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ​ ឆ្នាំ២០២១​ នៅពេលឆាប់​ៗខាងមុខនេះ និង​កាត់ផ្ដាច់​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ​-១៩ នៅថ្ងៃអនាគត​។

    ជាមួយគ្នានេះដែរ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​រំលឹក​ជាថ្មី​ម្ដងទៀត​ដល់បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​ដែលកំពុង​បំពេញ​ភារកិច្ច​លើវិស័យ​ព័ត៌មាន​នៅក្នុងប្រទេស​កម្ពុជា​ ក៏ដូចជា​នៅទូទាំង​សកលលោក​សូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ ក្រមសីលធម៌​ វិជ្ជាជីវៈជៀស​វាង​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ហើយបំពាន​ទៅ​លើ​សិទ្ធិ​បុគ្គល​ឯកជន​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ព័ត៌មាន​ក្លែងក្លាយ​ ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយស​ សេចក្ដីថ្លៃថ្នូរ ​និង​កើតមាន​ភាពវឹងវរ​ចលាចល​នៅក្នុង​សង្គម​។ ទន្ទឹម​នេះ​ក៏សូមបន្តចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មានក្លែង​ក្លាយ​ដោយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែលបង្ក​ឡើង​ដោយជនអគតិ ដែល​តែងតែ​ប្រឆាំង​នឹង​ការ​រស់ឡើង​វិញរបស់ប្រជាជនកម្ពុជា​ និង​ជនទុច្ចរិត​ដែល​ស្វែង​រកផល​ប្រយោជន៍​ផ្ទាល់ខ្លួ​នជ្រកក្រោម​ស្លាកសារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ធ្វើ​ឲ្យប៉ះពាល់​ដល់កិត្តិយស​ សេចក្ដីថ្លៃថ្នូរ​ កិត្យានុភាព​របស់ស្ថាប័នសារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​អាជីពដែល​មិន​អាច​អត់ឱនបាន​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង