គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣​ |
    សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ

    នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាប់ផ្ដើមបំពេញទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ដោយការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នៅទីក្រុងម៉ាល សាធារណរដ្ឋម៉ាល់ឌីវ។

    សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងថតរូបអនុស្សាវរីយ៍ និងបានអញ្ជើញចូលរួមប្រជុំការងារជាមួយ ប្រធានាធិបតីម៉ាល់ឌីវ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ផងដែរ។

    ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

    ខណៈនេះដែរសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បាននឹងកំពុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាឌៀវ ផងដែរ។ https://fb.watch/i4H9BA2UVV/?mibextid=qC1gEa

    អត្ថបទទាក់ទង