គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត​ដល់ខេត្ត​ចំនួន​៥ នៅជាប់​ព្រំដែនថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត​ដល់ខេត្ត​ចំនួន​៥ នៅជាប់​ព្រំដែនថៃ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត​ដល់ខេត្ត​ចំនួន​៥ នៅជាប់​ព្រំដែនថៃ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១  ។

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន៖ ខេត្តបាត់ដំបង ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់៥០០កេស
    , ខេត្ត​បន្ទាយមានជ័យ ទទួលបានឃីតចំនួន៣០០០ និងមី៥០០កេស, ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២៥០០កេស និងមី៥០០កេស, ខេត្តប៉ៃលិន ទទួលបានទឹកសុទ្ធ១០០០កេស, ខេត្តកោះកុង ទទួលបានឃីតចំនួន១០០។

    សម្ភារៈ និងស្បៀងទាំងនេះ សម្រាប់ឱ្យខេត្តទាំងនោះប្រើប្រាស់ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២១៕

     

    អត្ថបទទាក់ទង