គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

        ដោយ៖ វណ្ណ សុផាន់ណា​​ | ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០​ |
        កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

        ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

        ក្រសួងបានគូសបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៤នាក់នោះរួមមាន៖

        • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
        • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបុរី ខេត្តតាកែវ
        • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
        • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

        បុរសទាំង៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។

        សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១ ៩៦នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៤នាក់ (ស្រី៤៦នាក់និងបុរស១៦៨នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប២៩នាក់៕

        សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង