គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាស៊ាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើង​នៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២​ |
    អាស៊ាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើង​នៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ាន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះការកើនឡើង​នៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា

    ភ្នំពេញ៖ អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​ នៃ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារ​គ្នា​ក្នុង​រដ្ឋការ៉ែន និងសេចក្តីរាយ​ការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជន​ស៊ីវិល​ដែល​បណ្តាល​ឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

    អាស៊ានប្រកាសថា «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់​តែ​ច្រើន​ឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេស  មីយ៉ាន់ម៉ា​យើង​កត់​សម្គាល់​ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវា​ថែម​ទាំង​ផ្ទុយ​នឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះ​ពាល់​ផង​ដែរ​ដល់​កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំ​មក​នូវ​វឌ្ឍនភាព​សម្រាប់​ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។

    ទន្ទឹមគ្នានេះ អាស៊ាន បានជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស​ភាគី​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា​លើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្ក​លទ្ធភាព​ឲ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយបរិយាប័ន្ន និងស្ថាបនា  ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួប​បង្រួម​ជាតិ​នៅ​ប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង