សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ ឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបដិសេធមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនឡើយ ករណី “ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត” ។
តាមរយៈសារឆ្លងឆ្លើយរវាងសម្ដេចតេជោ ជាមួយលោក សយ សុភា នៅវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រឿងលោក សុន ឆ័យ ចង់សុំទោស ដែលសម្ដេចបានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី២៨កុម្ភៈ បានបញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសនោះឡើយ ហើយសម្ដេចចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។
សម្ដេចតេជោបានបន្តថា “យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែរនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសុំទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។”
សម្ដេចតេជោបានប្រាប់ទៅលោក សយ សុភាពដែរថា “ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ។”
ខាងក្រោមនេះជាខ្លឹមសារលិខិតរបស់លោក សុន ឆ័យ ផ្ញើសុំទោសសម្ដេចតេជោ