គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្នុងដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២​ |
    ក្នុងដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មីយ៉ាន់ម៉ា

    នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន និង ឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ ឯកឧត្តម ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន (SG-AHAC) ព្រមទាំង ឯកឧត្តម ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

    អត្ថបទទាក់ទង