គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សប្បុរសជននានាបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពដោះមីន​នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២​ |
    សប្បុរសជននានាបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពដោះមីន​នៅកម្ពុជា សប្បុរសជននានាបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពដោះមីន​នៅកម្ពុជា

    ភ្នំពេញ៖ សប្បុរសជននានាដែលជាអ្នកវិនិយោគបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ចូលរួម​សកម្មភាពដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា​។ ការ​បរិច្ចាគនេះធ្វើ​ឡើង​បន្ទា​​ប់​ពី​ការអំពាវនាវ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីអបអរសាទរទិវា១កក្កដា នៅ​ខេត្តបន្ទាយមានជ័យ​នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២​ម្សិលមិញនេះ​។

    តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃដដែរនោះសម្ដេចតេជោ ហ៊ុន សែន​​ បាន​​អំពាវនាវ​ជាថ្មីម្ដងទៀត​ឲ្យ​​សប្បុរស​ជន​ចូលរួម​បំបាត់​ចោល​គ្រាប់​មីន​ និង​គ្រាប់មិន​ទាន់​ផ្ទុះ​ ដើម្បី​កម្ពុជា​ឈាន​ទៅ​គ្មាន​គ្រាប់​​មីន​​នៅ​ឆ្នាំ២០២៥។ សម្ដេចបន្តថា​ អ្វីដែលសំខាន់ជាង​នេះទៀត​គឺការ​ឈាន​ទៅ​បញ្ចប់​នូវ​សោកនាដកម្ម​លើប្រ​ជាជន​កម្ពុជា​ដែល​ស្លាប់ និង​របួស​ដោយ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះដែ​ល​ជា​ឃាតករ​លាក់​មុខ​ដែល​នៅ​សេសសល់​លើ​ទឹក​ដី​កម្ពុជា​។

    ខាងក្រោមនេះជាបញ្ជីរាយនាមសប្បុរសជនចូលរួម៖

    • ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
    • អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
    • កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ
    • អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ
    • ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា  បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
    • លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ
    • អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
    • អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារ

    ដើម្បី​សម្រួល​ដល់​ការ​ចូលរួម​សូម​ធ្វើ​ទំនាក់​ទំនង​ទៅ​លោក​សេង ទៀងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ០១២ ៩៦១៩៧១ ដែល​នឹង​ប្រមូល​ថវិកា​នេះ​បញ្ចូល​ទៅ​គណនេយ្យ​របស់​អាជ្ញាធរ​មីន​កម្ពុជា៕

    ខាងក្រោមនេះជាសារលិខិតសម្ដេចតេជោផ្ញើថ្លែងអំណរគុណដល់សប្បុរសជន៖

    បញ្ចេញមតិ
    អត្ថបទទាក់ទង