គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ស្រូវពូជជូនកសិករ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២​ |
    ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ស្រូវពូជជូនកសិករ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ស្រូវពូជជូនកសិករ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់

    នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។

    ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។ នៅក្នុងឱកាសចែកស្រូវពូជ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណប្រមាណ៤០នាទី។

    ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

    – សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗ។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការរងគ្រោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្នុងអាជ្ញាធរមូលដ្ឋាន សហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងកាកបាទក្រហម បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បម្រែបម្រួលអាកាសធាតុបានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា តំបន់ និងពិភពលោក។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយស្បៀងជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកស្រូវពូជមិនបានបែងចែករវាងដីតូ ឬធំនោះទេ គឺចែក ១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នា។ សម្តេចតេជោ រំពឹងថា អ្នកដីតូចពេលសល់ស្រូវពូជអាចចែករំលែកទៅឱ្យអ្នកមានដីធំ។

    – សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាកសិករនឹងប្រឹងប្រែងបង្កបង្កើនផលឡើងវិញ បន្ទាប់ពីបានស្រូវពូជ។

    – សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់នៅក្នុងខេត្តពោធិ៍សាត់។

    – សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់លើការបែងចែកស្បៀងអាហារជូនកសិកររងគ្រោះដោយទឹកជំនន់។

    – សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាមួយរាជរដ្ឋាភិបាល។ នេះជាការវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមខ្មែរ។

    – សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋក្នុងពេលរងគ្រោះដោយទឹកជំនន់។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនទាន់ក្ស័យធន់នោះទេ តែការចូលរួមរបស់ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើនក្នុងការជួយប្រជាពលរដ្ឋ។

    – សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ ជាពិសេសអ្នកខេត្តពោធិ៍សាត់ ដែលមានអត្រាគាំទ្រខ្ពស់លើសគេ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃម្សិលមិញមិនមានករណីឆ្លងជំងឺកូវីដ១៩នោះទេ។ នេះជាថ្ងៃទី៥ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បាននាំការលំបាកដល់កម្ពុជា តែការរួមគ្នាជម្នះរបស់ប្រជាពលរដ្ឋ ជាមួយការមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យកម្ពុជាយកឈ្នះការលំបាកដោយសារជំងឺកូវីដ១៩។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រខ្មែរ។

    – សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃមុនគេ [សម រង្ស៊ី] ជេរសម្តេច តែពេលនេះគេជេររហូតដល់ព្រះមហាក្សត្រទៀត។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី មិនត្រូវឱ្យជនក្បត់ជាតិនេះបំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ៕

    Fresh News

     

    អត្ថបទទាក់ទង