សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរដល់បងប្អូនគ្រីស្ទបរិស័ទក្នុងឱកាសបុណ្យគ្រីស្ទម៉ាស(Christmas)
![សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរដល់បងប្អូនគ្រីស្ទបរិស័ទក្នុងឱកាសបុណ្យគ្រីស្ទម៉ាស(Christmas)](https://vopcambodia.com/wp-content/uploads/2020/12/Photo-25-12-2020.jpg)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់បងប្អូនគ្រីស្ទបរិស័ទខ្មែរទាំងអស់ក្នុងឱកាសបុណ្យគ្រីស្ទម៉ាស់ បើទោះបីជាឆ្នាំនេះពុំបានប្រព្រឹត្តទៅមិនអធិកអធមដូចសព្វមួយដង ដោយសារតែបញ្ហាមេរោគកូវីដ១៩ក្តី ក៏អាចធ្វើនៅតាមគេហដ្ឋានរៀងៗខ្លួនទៅតាមប្រពៃណីនៃបុណ្យនេះ។តាមរយៈហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា«ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់»។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕