គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សភាបោះឆ្នោតជ្រើសតាំងឯកឧត្ដម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២​ |
        សភាបោះឆ្នោតជ្រើសតាំងឯកឧត្ដម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សភាបោះឆ្នោតជ្រើសតាំងឯកឧត្ដម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី

        ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវាវៈចំនួន៤ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។

        អង្គសភានៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតាំង​ដោយរដ្ឋសភា នីតិកាលទី៦ ដោយទទួលបានលទ្ធផលយល់ព្រមចំនួន ៩២សំឡេង នៃចំនួន​សមាជិករដ្ឋសភា​ទាំងមូល។

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង