គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ​

    ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។

    សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បាន​ប្រារព្ធ​ពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុង​គូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ក៏​បាន​អញ្ជើញឡើង​ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះផងដែរ៕

    អត្ថបទទាក់ទង