[វីដេអូ] សម្តេចតេជោ ហ៊ុន សែន ផ្ញើសារនយោបាយទៅក្រុមអតីតបក្សប្រឆាំងថា គ្មានការសម្រួលបញ្ហានយោបាយ មុនដំណើរការផ្លូវច្បាប់ទេ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជាង១៥០នាក់ នៅវិមានសន្តិភាពព្រឹកថ្ងៃទី២៥វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារនយោបាយទៅកាន់ក្រុមអតីតបក្សប្រឆាំងថា គ្មានការសម្រួលបញ្ហានយោបាយ មុនដំណើរការផ្លូវច្បាប់ទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដំណើរការផ្លូវច្បាប់នៅតែបន្ត អ្នកឯងត្រូវជាប់គុក ជាប់គុកឲ្យហើយ… អ្នកមិនទាន់កាត់ក្ដី ត្រូវកាត់ក្ដីឲ្យហើយ ចាំនិយាយគ្នាខាងនយោបាយ។ ថ្ងៃនេះក៏ដូចជាជូនសារទៅសម្រាប់អ្នកដទៃទៀតថាអត់មានដំណោះស្រាយនយោបាយទេ ព្រោះខ្មែរអត់មានជម្លោះនយោបាយទេ មានតែអ្នកនយោបាយមានជម្លោះជាមួយផ្លូវច្បាប់ប៉ុណ្ណោះ។ កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ សូមបញ្ជាក់រឿងនេះឡើងវិញ»៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ខាងក្រោម៖