គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរទាំងអស់​បង្កើន​ការ​ការពារ​សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរទាំងអស់​បង្កើន​ការ​ការពារ​សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ សម្ដេចតេជោ អំពាវនាវឲ្យអាជ្ញាធរទាំងអស់​បង្កើន​ការ​ការពារ​សុវត្ថិភាព និងសម្រួលចរាចរណ៍ដល់ពលរដ្ឋ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវ​នាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បង្កើន​​កិច្ចការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសម្រួលចរាចរណ៍ជូន​បង​ប្អូន​ប្រជា​​ពលរដ្ឋ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

    តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌ១ នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌ សម្ដេចតេជោ​បញ្ជាក់ថា នេះជាពេលវេលាមួយ ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ពុទ្ធ​បរិស័ទ មាន​ឱកាស​ក្នុង​ការ​ធ្វើបុ​ណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅ​តាម​ទី​កន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទីវត្ត​អារាម​នានា។

    សម្ដេចតជោបន្តថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

    សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅ​ក្នុងកំឡុង​ពេលបុណ្យភ្ជុំនេះ៕

     

    អត្ថបទទាក់ទង