គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្តេចតេជោ ហ៊ុន​ សែន​ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១​ |
        សម្តេចតេជោ ហ៊ុន​ សែន​ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ សម្តេចតេជោ ហ៊ុន​ សែន​ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០

        ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។

        ការអញ្ជើញចូលរួមកិច្ចប្រជុំនេះធ្វើ​ឡើង​តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ។

        កិច្ចប្រជុំនេះ ធ្វើឡើង​ក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹត ភាពកាបូន» ហើយនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាលើប្រធានបទ «ការស្តារបៃតង ឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩» នៅក្នុងសម័យប្រជុំកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន៖

        ១). ភាពចាំបាច់ក្នុងការកែសម្រួលគោល នយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩

        ២). ផលប៉ះពាល់ អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

        ៣). សារៈ សំខាន់នៃការស្ដារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

        សម្តេចតេជោក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

        គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិលធ្វើ ការរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំកំពូល P4G លើក ទី២ នៅទីក្រុងសេអ៊ូល នឹងផ្ដល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្ន ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង