គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សារលិខិតសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២​ |
    សារលិខិតសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សារលិខិតសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    ភ្នំពេញ​៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនជនរួមជាតិទាំងអស់ក្នុងឱកាសប្រារព្ធ​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

    តាមរយៈសារលិខិតសម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២នេះ​ ដោយយល់ឃើ​ញ​ពី​ផល​ប៉ះពាល់ និង​បញ្ហា​នានា​ដែល​ពិភពលោក​ ទាំងមូល​បាន និងកំពុងប្រឈម​យ៉ាង​ធ្ងន់​ស្ទើរ​លើ​គ្រ​ប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង មនុស្សធម៌ ដែល​បាន​នឹង​កំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេស អ៊ុយក្រែននោះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ សម្រាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ “ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​ក្នុង​វិបត្តិសុខភាព និងមនុស្សធម៌” (Addressing drug challenges in health and humatarance) ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាព នៃ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅក្នុង​​កាលៈទេសៈដែលពិភពលោកបាន និងកំពុងជួបប្រទះទៅ នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាព និងមនុស្សធម៌។

     

    អត្ថបទទាក់ទង