គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន នឹងបញ្ចេញរឿងសម្ងាត់មួយចំនួនក្នុងការដឹកនាំប្រទេសក្នុង​សៀវ​ភៅ​ថ្មី មួយក្បាល មាន៦០១ទំព័រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន នឹងបញ្ចេញរឿងសម្ងាត់មួយចំនួនក្នុងការដឹកនាំប្រទេសក្នុង​សៀវ​ភៅ​ថ្មី មួយក្បាល មាន៦០១ទំព័រ សម្ដេចតេជោ​ ហ៊ុន​ សែន នឹងបញ្ចេញរឿងសម្ងាត់មួយចំនួនក្នុងការដឹកនាំប្រទេសក្នុង​សៀវ​ភៅ​ថ្មី មួយក្បាល មាន៦០១ទំព័រ

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេចនឹងបញ្ចេញនូវរឿងរ៉ាវសម្ងាត់មួយចំនួនក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ ដែលមនុស្សភាគច្រើនមិន​បាន​ដឹង ក្នុងសៀវភៅថ្មីមួយក្បាលមានប្រមាណ ៦០១​ទំព័រ។

    សម្ដេចតេជោ ហ៊ុន​ សែន បញ្ជាក់ថា​  ​សៀវភៅនេះបញ្ចេញនូវរឿង​សម្ងាត់​ប្រមាណ ៧០ ទៅ ៨០ភាគរយ​ដែលមនុស្សភាគ​ច្រើន​មិនបានដឹងដែលសម្ដេច​យល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ សម្ដេចបន្ថែមថា សម្ដេចនឹងឲ្យបោះពុម្ភសៀវភៅនេះចំនួន៥ម៉ឺនច្បាប់ និងឲ្យមានការ​បកប្រែជាភាសាអង់គ្លេស ដើម្បីឲ្យមិត្តភ័ក្របរទេសបានអានផងដែរ។

    សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “ ដល់ពេលដែលត្រូវ​បញ្ចេញ​នូវរឿងរ៉ាវ​មួយចំនួនដែលមនុស្សភាគច្រើនមិនបាន​ដឹង។ ឯកឧត្តម កែវ បាភ្នំ ប្រធាន​គណៈ​ស្រាវ​ជ្រាវ​ប្រវត្តិសាស្រ្តគណបក្សប្រជាជន និង​ជា​រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​បាន​សរសេរ​សៀវ​ភៅ​មួយ​ក្បាល​ដែល​មាន​ចំនួន​ ៦០១ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿង សម្ងាត់​ប្រមាណ ៧០ទៅ៨០ភាគរយដែល​មនុស្ស​ភាគច្រើនមិនបានដឹងដែលខ្ញុំ​យល់ថា​ចាំ​បាច់​ត្រូវ​បញ្ចេញ​ឱ្យ​ដឹង​នាពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និង​ចាត់ចែង​ឱ្យ​មាន​ការ​បក​ប្រែ​ជាភាសា​អង់គ្លេស ដើម្បីឱ្យ​មិត្តភ័ក្របរទេសបានផងដែរ។ ជូន​ភ្ជាប់​ជា​មួយ​នូវ​រូប​ភាព​សៀវ​ភៅ៕​ ”

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង