គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២​ |
    ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា

    ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានៅខាងមុខវិមានរដ្ឋសភា។

    បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​ទទួល​ជួប​សវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អំ បឺរឡា (OM BIRLA) នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២២ នៅវិមានរដ្ឋសភា បន្ទាប់ពីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២២​នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

    សូមជម្រាបថា បន្ទាប់ពីបញ្ចប់សវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួចមក ឯកឧត្តមប្រធានគណៈប្រតិភូ នឹងត្រូវចូលជួបសម្តែងការគួរសមជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនៅវេលារសៀលថ្ងៃនេះដែរ ឯកឧត្តម អំ បឺរឡា (OM BIRLA) និងដឹកនាំគណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង៕

    អត្ថបទទាក់ទង