គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |
    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប។

    ១.លោក ម៉ុម សារឿន      អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

    ២.លោក ស្វាយ សំអ៊ាង   ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

    ៣.លោក ថង សាវុន        ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី

    ៤.លោក ម៉ៅ ធនិន         ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពត

    ៥.លោក ជាវ តាយ          ពីអភិបាលខេត្តកំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

    ៦.លោក សុខ លូ            ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

    ៧.លោក ងួន រតនៈ         ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

    ៨.លោក ញ៉ែម សំអឿន   ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង