ព្រះមហាក្សត្រ និងសម្ដេចម៉ែ អនុញ្ញាតឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូក្រាបថ្វាយបង្គំគាល់ ទូលថ្វាយពីរបាយការណ៍សកម្មភាពមនុស្សធម៌ និងទិសដៅការងារបន្តរបស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រោសព្រះរាជានុញ្ញាតដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ និងទូលថ្វាយរបាយការណ៍ស្ដីពីសកម្មភាពមនុស្សធម៌រយៈពេលកន្លងមក និងទិសដៅការងារបន្តរបស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង។
អត្ថបទទាក់ទង