គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន សែន៖ បុណ្យ​មាឃ​បូជា​ជា​បុណ្យ​មួយ​ដ៏សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |
    សម្តេច​តេជោ ​ហ៊ុន សែន៖ បុណ្យ​មាឃ​បូជា​ជា​បុណ្យ​មួយ​ដ៏សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា សម្តេច​តេជោ ​ហ៊ុន សែន៖ បុណ្យ​មាឃ​បូជា​ជា​បុណ្យ​មួយ​ដ៏សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា

    ភ្នំពេញ​៖ តាមរយៈ​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​មករា​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​សរសេរ​ទៅ​កាន់​ជន​រួម​ជាតិ​ថា ​អនុមោទនា «បុណ្យមាឃបូជា​»។

    សម្តេចតេជោ​ បាន​បន្តថា​ថ្ងៃព្រហស្បត៍  ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១នេះ គឺ ជាថ្ងៃ​បុណ្យ​មាឃបូជា​ដែល​ជា​ពិធី​បុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅ​ក្នុងព្រះពុទ្ធ​សាសនា​ដែលជា​សាសនារបស់​រដ្ឋ​។​ សម្តេច​បាន​បញ្ជាក់​ថា​បុណ្យមាឃ​បូជា​ប្រារព្ធឡើង​ ដើម្បី​រំលឹក​ដល់ថៃ្ង​ ដែល​ព្រះសម្មា​សម្ពុទ្ធ ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុ​ទ្ធ​សាសនា​ឡើង​ ក្នុង​លោកនា​ប្រទេស​ឥណ្ឌា ​កាល​ពី៥៨៨​ឆ្នាំ ​មុន​គ្រិស្ត​សករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់​ព្រះអង្គ​ចំនួន​៩​ខែគ​ត់។​ ព្រះពុទ្ធ​សាសនា​មិនត្រឹមតែបាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នាដោ​យ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះទេ​ ប៉ុន្តែថែ​ម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុ​ង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់​សុខសន្តិភាព​ ស្ថិរភាព​សង្គម​ ការអភិវ​ឌ្ឍ​លើ​គ្រប់​វិស័យ ​និង​ថែ​រក្សា​ការពារ​អត្ត​សញ្ញាណ​ជាតិ​ទៀត​ផង​។

    សម្តេច​ក៏​បាន​ប្រគេន​ពរ​ដល់​ព្រះតេជគុណ​គ្រប់​ព្រះអង្គ​  និង​ជូនពរ​បង​ប្អូន​ជន​រួម​ជាតិ​ជួប​តែ​សេចក្តី​សុខ​និង​សេចក្តី​ចម្រើន​គ្រប់​ៗ​គ្នា៕

    អត្ថបទទាក់ទង