គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ ខណៈ​ជំងឺកូវីដ​១៩​ មិន​ទាន់មាន​ថ្នាំ​ព្យាបាល​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ ខណៈ​ជំងឺកូវីដ​១៩​ មិន​ទាន់មាន​ថ្នាំ​ព្យាបាល​ សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ ខណៈ​ជំងឺកូវីដ​១៩​ មិន​ទាន់មាន​ថ្នាំ​ព្យាបាល​

    ភ្នំពេញ​៖ នៅក្នុងសាររបស់សម្ដេចតេជោ​ដែល​បាន​បង្ហោះ​នៅព្រឹកនេះ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក សម្ដេចតេជោ​ ហ៊ុន​ សែន​ ​បាន​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ជាប់​ជានិច្ច​ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​ ទឹក​អាល់កុល​ និងពាក់ម៉ាស​ទៅតាម​ស្ថានភាព​ និង​តម្រូវ​ការ​ចាំបាច់​ជាក់​ស្ដែង​ ខណៈ​ជំងឺកូវីដ១៩​ ពុំ​ទាន់មាន​ថ្នាំព្យាបាល​នៅឡើយ​។

    សម្ដេចតេជោ​ បាន​សរសេរថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

    ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលោក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…។​

    ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ។

    សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃចុងសប្តាហ៍»៕

     

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង