សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃទី២០តុលាខាងមុខនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧តុលានេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃទី២០ តុលានេះដែរ ដោយសារសម្ដេចបានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង