គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គ្រោង​​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅវត្ត​វាំងចាស់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គ្រោង​​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅវត្ត​វាំងចាស់ សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ គ្រោង​​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅវត្ត​វាំងចាស់

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន​ សែន​ គ្រោង​នឹង​ទៅចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌធំ នៅ​វត្ត​វាំងចាស់ ខេត្ត​កំពង់ស្ពឺ​។ នេះបើយោងតាម​ហ្វេសប៊ុក​ផ្លូវ​របស់​សម្ដេចតេជោ​បាន​បង្ហោះ​នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០នេះ​។​

    សម្ដេចតេជោ​បានសរសេរថា ដោយ​សារប្រទេសយើង​មាន​សុខសន្តិភាព​ពេញ​លេញ ទើប​​យើង​មាន​ឱកាស​ប្រារព្ធពិធីបុណ្យ​តូច​ ធំ ជាច្រើន​ដោយ​គ្មាន​ការភ័យខ្លាច​។ សម្ដេចតេជោ​បានបន្ត​ថា​​ សម្ដេច​សូមចូលរួម​កាន់​បិណ្ឌ​ជាមួយ​បងប្អូន​ជនរួម​ជាតិ​នៅទូទាំង​ប្រទេស​។

    សម្ដេចតេជោ​ ហ៊ុន​ សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ​​ ដែល​អាច​បណ្ដាល​មកពី​ការ​ដុត​ធូប ទៀន​ នៅ​តាម​ទីកន្លែង​សក្ការៈ​បូជាផ្សេងៗ និង​សូម​ឲ្យ​យកចិត្ត​ទុក​ដាក់​ថែរក្សា​សុខភាព​ ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩ ដោយ​ត្រូវ​ឧស្សាហ៍​ដុស​សម្អាត​លា​ង​ដៃ​ជា​មួយ​សាប៊ូ ទឹក​អាល់​កុល​ ឬ​ចឹល​សម្លាប់​មេរោគ​អោយ​បាន​ជា​ប្រចាំ​។

    សម្ដេចតេជោ​ បានអំពាវនាវ​ផងដែរ​ដល់​ អាជ្ញាធរនៅតាម​បណ្តា​ខេត្តទាំង​អស់​ ជួយ​សម្រួល​ចរាចរណ៍​ និងសណ្តាប់​ធ្នាប់​សាធារណៈ​អោយ​បាន​ល្អ​ដើម្បី​បង្ក​លក្ខណៈ​កាន់​តែងាយស្រួលដល់ប្រជាពលរដ្ឋ​ និងទេសចរ​បាន​ចូល​រួម​ប្រារព្ធពិធី​បុណ្យ​ភ្ជុំបិណ្ឌ​៕

    អត្ថបទទាក់ទង