គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជាថ្មីពីការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២​ |
        សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជាថ្មីពីការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជាថ្មីពីការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣

        ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់សារជាថ្មីអំពីការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺនឹងត្រូវចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

        សម្ដេចតេជោ​បានបញ្ជាក់ថា ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល និង​ប្រគល់​​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ជាង ២​ពាន់​នាក់​ កាលពីព្រឹកថ្ងៃទី១៣មិថុនា​ម្សិលមិញ សម្ដេចបាន​ប្រកាសពីការដំឡើងប្រាក់បៀវត្សនេះ ក្នុងភាពមិនច្បាស់លាស់អំពី​ពេលវេលា​​ដែល​បង្ក​ឲ្យ​​មាន​​ការភ័ន្តច្រឡំ។

        សម្ដេចតេជោបានបញ្ជាក់តាមរយៈហ្វេសប៊ុកយ៉ាងដូច្នេះថា “ ម្សិលមិញ​ខ្ញុំបាន​ប្រកាស​អំពីការ​ដំឡើង​បៀវត្សរ៍​ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់​អំពី​ពេលវេលា​ដែល​បង្ក​ឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្សរ៍ និង ត្រូវចាប់ផ្តើមនៅ ខែមករា ឆ្នាំ២០២៣៕ ”

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង