គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាល​ជាន់ខ្ពស់ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន​នៅទីក្រុង​ហ្សាកាតា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាល​ជាន់ខ្ពស់ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន​នៅទីក្រុង​ហ្សាកាតា​ សម្តេចតេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាល​ជាន់ខ្ពស់ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន​នៅទីក្រុង​ហ្សាកាតា​

    នៅរសៀលថ្ងៃទី​២៣​ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំ​​គណៈ​ប្រតិភូជាន់ខ្ពស់ទៅទីក្រុងហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បីចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេ​ស​។

    តាម​កម្មវិ​ធី​គ្រោង​ទុក​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា ឆ្នាំ​២០២១​ សម្ដេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី​ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និង​ជំនួប​ជា​មួយ​នាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹង​មិន​មាន​ការធ្វើសន្និសីទកាសែតនោះទេ ដោយសម្ដេចតេជោ និងគណៈប្រភូទាំងអស់ នឹងផ្ដល់​កំហាក​ ដើម្បី​ពិនិត្យ​កូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់​នឹង​ធ្វើ​ចត្តា​ឡីស័ក​រយៈ​ពេល១៤ថ្ងៃ៕

    អត្ថបទទាក់ទង