គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើរ​សារជូនពរ​លោក​ Donald Trump ឆាប់​ជាសះស្បើយ​ពីជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើរ​សារជូនពរ​លោក​ Donald Trump ឆាប់​ជាសះស្បើយ​ពីជំងឺកូវីដ១៩ សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើរ​សារជូនពរ​លោក​ Donald Trump ឆាប់​ជាសះស្បើយ​ពីជំងឺកូវីដ១៩

    សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា សូមឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។

    នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា « ឯកឧត្ដម​ Donald J. Trump, ប្រធានាធិបតីសហរដ្ឋអាមេរិក, ទីក្រុងវ៉ាស៊ីតោន, ឯកឧត្ដមជាទីគោរពរាប់អាន​

    ខ្ញុំ និងភរិយា មានការសោកស្តាយយ៉ាងខ្លាំងដែលបានដឹងថា ឯកឧត្ដម និងស្ត្រីទី១ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស​Covid-19 ស្របពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺថ្មីនេះនិងដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

    ខ្ញុំ និងភរិយា សូមគោរពជូនពរដល់ឯកឧត្តម និងស្ត្រីទី១ ចាប់​ជាសះស្បើយឡើងវិញ​ និងទទួលបាននូវសុខភាពល្អ។

    សូម ឯកឧត្ដម​ ទទួលយកនូវការគោរពរាប់អានពីខ្ញុំ។»

    សូមជំរាបថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Twitter ផ្ទាល់​ខ្លួន​របស់​លោក​ថា លោក និង​ភរិយា​ បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង