គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន ​សម្រេច​បន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន​ ៤ នៅជាប់ព្រំដែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន ​សម្រេច​បន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន​ ៤ នៅជាប់ព្រំដែន សម្ដេចតេជោ​ ហ៊ុន​ សែន ​សម្រេច​បន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន​ ៤ នៅជាប់ព្រំដែន

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី០៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចបន្ថែម​ថវិកាចំនួន​ ៧០០លានរៀលទៀត ដល់​ខេត្ត​​ចំនួន៤ នៅជាប់​ព្រំដែន ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់​ពលករខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។​ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់​ប្រាប់​​នៅព្រលប់​ថ្ងៃទី០៨ ខែមករានេះ។

    លោកជំទាវ យក់ សម្បត្តិ មានប្រសាសន៍ថា​ ខេត្តជាប់​ព្រំដែន​ចំនួន​៤​នោះមាន ខេត្តប៉ៃលិន​ទទួល​បាន​ថវិកា​បន្ថែម ២០០លានរៀល ខេត្តបាត់ដំបងទទួលបាន ២០០​លាន​រៀល ខេត្ត​បន្ទាយ​មានជ័យ​​ទទួលបាន​ ២០០​លានរៀល និងខេត្ត​ឧត្តរមានជ័យ​ទទួល​បាន​ថវិកា​បន្ថែម​ ១០០​លាន​រៀល​។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលផ្ទេរទៅកាន់គណៈអភិបាលខេត្តរួចរាល់ហើយ។

    ក្រៅពីបន្ថែមថវិកានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភសម្ភារៈប្រើប្រាស់ចំនួន​ ៨ពាន់​ឃីត ជូន​ខេត្តទាំង៤​ផង​ដែរ ដោយក្នុងមួយខេត្តៗ ទទួល​បានឃីត​ចំនួន​ ២ពាន់ ដោយ​ឃីត​ទាំង​នោះចាប់​ផ្តើម​ដឹក​ចេញ​ទៅ​កាន់មូលដ្ឋាន នៅយប់នេះតែម្តង៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង