ការកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្មនៅបរទេសរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្មនៅបរទេសរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែសម្រួលដូចខាងក្រោម ដោយរក្សាសមាសភាពគណៈប្រតិភូនៅដដែល៖
-កាលបរិច្ឆេទនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វិញ
-កាលបរិច្ឆេទនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ
-ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយក រដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែលគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។