ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតមន្ត្រីបក្សប្រឆាំង ២រូប
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យចំនួនពីរ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតមន្ត្រីបក្សប្រឆាំង ២រូប គឺ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ធសាក់។
សូមបញ្ជាក់ថា អ្នកទាំងពីរត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
អត្ថបទទាក់ទង