គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកប្រើប្រាស់បណ្តាញសង្គមស្វាគមន៍ខែថ្មី ជាមួយនឹងការរំលឹកអំពីគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០នេះ កាលពី១ម៉ោងមុន លោក មាស សាប៊ន ជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកប្រមាណជាង១០លាននាក់នៅក្នុងប្រទេសកម្ពុជាបានបង្ហោះសារ អមដោយរូបភាពសម្តេចតេជោ ហ៊ុន សែន បែកញើសទទឹកជោគអាវ គឺអាចក្នុងគោលបំណងដែលលោក មាស សាប៊ន ចង់រំលេចឱ្យឃើញនូវការពលិកម្មសព្វបែបយ៉ាងក្នុងមួយជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុបំរើជាតិ និងប្រជាជនកម្ពុជាដោយស្មោះត្រង់ និងការបន្តដឹកនាំប្រទេសមួយនេះ ឱ្យកាន់តែរីកចម្រើន រុងរឿង សម្បូរសប្បាយ ជាមួយនឹងឆន្ទៈមោះមុត រឹងមាំដូចដែកថែម ទោះក្នុងតម្លៃណាក៏ដោយ គឺសម្តេចតេជោ ហ៊ុន សែន ការពារដាច់ខាត “សុខសន្តិភាព” ដើម្បីការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ។

    ខាងក្រោមនេះ គឺជាសំណេរដ៏មានសារៈខ្លឹមសាររបស់លោក មាស សាប៊ន :

    គ្រាដែលស្ថិតក្នុងការលំបាកបំផុត និងចាប់ផ្តើមនៃការកសាងកម្ពុជាពីដំបូងដោយបាតដៃទទេសុទ្ធសាធ ។ ក្នុងគ្រានោះដូចជាមិនសូវមានមនុស្សក្លាហានចេញមុខ ដូចបច្ចប្បន្ននេះសោះ តែបុរសម្នាក់នេះ លោកបានប្រឹងប្រែងខ្លាំងណាស់ និងបានជំនះគ្រប់បែបយ៉ាង ស្ទើរតែបាត់បង់ជីវិតផងក៏មាន ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋ ដែលលោកតែងតែគិតគូរគ្រប់ពេលវេលា ទើបកម្ពុជាយើងបានប្រែមុខមាត់លើឆាកអន្តជាតិ រហូតមកដល់សព្វថ្ងៃនេះ ។

    ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗជឿជាក់ និងគាំទ្រលើការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។

    អរគុណ សន្តិភាព

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង