គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អំណោយ​ម៉ាស​ជាង​២លា​ន ​និង​បរិក្ខារ​ពេទ្យ​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល ​និងប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ​រួច​រាល់​ហើយ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អំណោយ​ម៉ាស​ជាង​២លា​ន ​និង​បរិក្ខារ​ពេទ្យ​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល ​និងប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ​រួច​រាល់​ហើយ ​ អំណោយ​ម៉ាស​ជាង​២លា​ន ​និង​បរិក្ខារ​ពេទ្យ​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល ​និងប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ​រួច​រាល់​ហើយ ​

    ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ​ឯក​ឧត្តម ​ម៉ម ​ប៊ុនហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​នាំ​យក​អំណោយ​ម៉ាស​ជាង​២លា​ន ​និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ប្រគល់​ជូន​រដ្ឋាភិបាល ​និង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ​រួច​រាល់​ហើយ ​នៅរដ្ឋធានី​ណៃពិដោរ ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​។

    អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជូ​ន​រដ្ឋាភិបាល​មីយ៉ាន់ម៉ារួ​ម​មាន​ដូច​ជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕

     

    អត្ថបទទាក់ទង