រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី០១មេសា២០២៣ ជាកាលបរិច្ឆេទធ្វើជំរឿនកសិកម្ម នៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់យកថ្ងៃទី០១ មេសា ឆ្នាំ២០២៣ ជាការបរិច្ឆេទធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣។ ការធ្វើជំរឿនកសិកម្ម គឺសំដៅដល់ការប្រមូលទិន្នន័យ អំពីការប្រើប្រាស់ដីធ្លី ការដាំដុះដំណាំគ្រប់ប្រភេទ ការចិញ្ចឹមសត្វគ្រប់ប្រភេទ ជលផល និងវារីវប្បកម្មក្នុងរយៈពេលយោងជាក់លាក់។
យោងតាមមាត្រា១បានបញ្ជាក់ថា អនុក្រឹត្យនេះការកំណត់អំពីការបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ក្នុងការទទួលបាននូវព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្ម និងធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ និងអ្នករៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងនានា សំដៅពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិកសិកម្ម ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើគ្រប់ការកាន់កាប់ផលិតកម្មកសិកម្ម និងអ្នកកាន់កាប់ផលិតកម្មកសិកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។