គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សន្និបាតគណបក្សប្រជាជន សម្រេចគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១​ |
    សន្និបាតគណបក្សប្រជាជន សម្រេចគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត សន្និបាតគណបក្សប្រជាជន សម្រេចគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត

    ភ្នំពេញ៖ សន្និបាតគណបក្សប្រជាជន បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

    សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តីទី៥ បានធ្វើនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមនឹងថ្នាក់ដឹកនាំថ្នាក់កណ្ដាលសរុប ៣៥រូប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការនៃគណកម្មាធិការកណ្ដាលចំនួន ៧៧៥រូប ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅអគារវិមាន៧មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ៨៥) ៕

    ជាមួយគ្នានេះដែរ អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោតជ្រើសតាំង សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ តាមរយៈការបោះឆ្នោតជ្រើសតាំង អនុប្រធានបក្ស ចំនួន ២រូបថ្មីបន្ថែមនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប រួមមាន៖ ១.សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , ២.សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ៣.សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ , ៤.លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

    សូមបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះមានសមាជិកគណៈកម្មាធិការកណ្តាលសរុបចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ ៕

    អត្ថបទទាក់ទង