គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ ហ៊ុន​ សែន សម្រេចកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូណ៌មី”

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១​ |
        សម្ដេចតេជោ ហ៊ុន​ សែន សម្រេចកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូណ៌មី” សម្ដេចតេជោ ហ៊ុន​ សែន សម្រេចកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូណ៌មី”

        ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញសេចក្ដីសម្រេចកែសម្រួល​សមា​ស​ភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូណ៌មី” ដោយមានឯកឧត្ដម​ ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន និងលោក ហ៊ុយ វាសនា ជាអ្នកនិពន្ធ និងដឹកនាំរឿង ព្រមទាំងទីប្រឹក្សា និងសមាជិក ១៣រូបទៀត។

        តាមសេចក្ដីសម្រេច គណៈកម្មការមានភារកិច្ចផលិតភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ពេញបូណ៌មី” ឱ្យបានល្អត្រឹមត្រូវតាមសាច់រឿងជាក់ស្ដែង ស្របតាមកាលៈទេសៈ និងដំណាក់កាលនីមួយៗ ប្រកបដោយគុណភាព។

        រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា៕

         

        អត្ថបទទាក់ទង