គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងប្រជុំពិគ្រោះយោបល់​ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២​ |
    ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងប្រជុំពិគ្រោះយោបល់​ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងប្រជុំពិគ្រោះយោបល់​ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈ​ជាអ្នក​សម្រប​សម្រួល​ជំនួយ​មនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់អាស៊ានសម្រាប់ មីយ៉ាន់ម៉ា នៅថ្ងៃទី០៦ឧសភាស្អែកនេះ​នៅ​រាជធានី​ភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

    កិច្ចប្រជុំពិគ្រោះយោបល់ នឹងត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយ តំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារ ជំនាញអង្គការសហប្រជាជាតិ និងបណ្តា​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

    កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សា ផ្តួច​ផ្តើម​ឱ្យ​មានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទ្ទេសក៍អំពីរបៀប ក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុង​ត្រូវ​ការ​បំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

    កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្តក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធ​ទៅ​នឹង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្ត្រនានាដែល ជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕

     

    អត្ថបទទាក់ទង