គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ៥មករា​ ខួប​អាពាហ៍ពិពាហ៍ ៤៥ឆ្នាំ (៥មករា១៩៧៦-៥មករា២០២១) សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១​ |
    ៥មករា​ ខួប​អាពាហ៍ពិពាហ៍ ៤៥ឆ្នាំ (៥មករា១៩៧៦-៥មករា២០២១) សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ៥មករា​ ខួប​អាពាហ៍ពិពាហ៍ ៤៥ឆ្នាំ (៥មករា១៩៧៦-៥មករា២០២១) សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​

    ភ្នំពេញ​៖ នៅក្នុង​ថ្ងៃនៃ​ខួប​អាពាហ៍ពិពាហ៍​ ៤៥​ឆ្នាំ ​​សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរ​ប្រាប់​​ពី​ដំណើរជីវិតប្ដីប្រពន្ធ​ជាមួ​យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ បាន​ឆ្លង​កាត់​មក​យ៉ាងលំបាក​លំបិនក្នុង​សម័យ​សង្គ្រាម​ ដែលសម្ដេចតេជោ​លើកឡើង​ថា​ពុំគួរឲ្យ​ជឿអាចមានជីវិត​រហូត​ដល់សព្វថ្ងៃនេះ។

    តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ នៅព្រឹកថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០២១​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សរសេរយ៉ាងដូច្នេះថា​ «ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។»

    សម្ដេចតេជោ​សង្គត់ធ្ងន់ថា​ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។

    សម្ដេចតេជោ​ ហ៊ុន​​ សែន​ បាន​បន្តទៀតថា «“ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕»

    អត្ថបទទាក់ទង