គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សាភាពនឹងនរលើការចាក់វ៉ាកសាំង​ និងកុំជឿតាមការញុះញុងតាម​ក្រុមឧទ្ទាមក្រៅច្បាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សាភាពនឹងនរលើការចាក់វ៉ាកសាំង​ និងកុំជឿតាមការញុះញុងតាម​ក្រុមឧទ្ទាមក្រៅច្បាប់ សម្ដេចតេជោ​ ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សាភាពនឹងនរលើការចាក់វ៉ាកសាំង​ និងកុំជឿតាមការញុះញុងតាម​ក្រុមឧទ្ទាមក្រៅច្បាប់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០២១​ បានចេញសារបន្ទាន់មួយ​ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំង នាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ។

    ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្លាប់តែអំពាវនាវឱ្យពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះ បែរជាអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ។

    សម្តេចតេជោ ហ៊ុន សែន ហៅការអំពាវនាវនេះ មិនមែនជាបំណងល្អរបស់ពួកគេនោះទេ គឺជាផែនការពិសពុលរបស់ពួកគេក្នុងការជំរុញឱ្យប្រជាពលរដ្ឋទៅដណ្តើមវ៉ាក់សាំង ខណៈដែលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់។

    សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ។ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់ប្រជាជនចំនួន ១០លាននាក់យ៉ាងតិច ដែលត្រូវការ ២០លានដូស។ គ្រាន់តែការចាក់កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពចាក់វ៉ាក់សាំង ក្នុងមួយខែយើងបានត្រឹមតែ១លានដូសប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង បើសិនយើងមានគ្រប់១លានដូស។ ប៉ុន្តែវាបែរជាជំរុញប្រជាជន មិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាមានទិសដៅផ្សេង ត្រង់ថា ជំរុញប្រជាជនឱ្យទទួលវ៉ាក់សាំង ក្នុងពេលតែមួយ ដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»

    ជាមួយនឹងការចេញមកលាតត្រដាងនូវភាពពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ដើម្បីទុកលទ្ធភាពជូនរាជរដ្ឋាភិបាលរកវ៉ាក់សាំង និងចាក់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។

    លទ្ធផលនៃការចាក់វ៉ាក់សាំង បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋបានស្តាប់តាមការរៀបចំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រជាពលរគិតគូរចម្បងទៅលើសុខភាព មិនបានគិតតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។ លទ្ធផលនេះ វាការទះកំភ្លៀង និងជាការបរាជ័យយ៉ាងអាម៉ាសរបស់ក្រុមឧទ្ទាម ដែលតែងតែព្យាយាមបំផ្លាញ និងប្រឆាំងនូវប្រយោជន៍ជាតិ៕

    អត្ថបទទាក់ទង