គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាឲ្យពន្លឿនដំឡើងប្រាក់សោធននិវត្តន៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាឲ្យពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាឲ្យពន្លឿនដំឡើងប្រាក់សោធននិវត្តន៍

    នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សន៍តិចជាង១លានរៀល នៅពេលដែលពួ​ក​គាត់​បាន​ចូល​និវត្សន៍​រួច​ហើយ​នោះ។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យ​ពន្លឿននៃការលើកកម្រិត​អ្នកមានប្រាក់សោធននិវត្តន៍​ដែលទាបឱ្យលឿនបន្តិច។​ សម្តេចបានណែនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ ការធ្វើបែបនេះគឺដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។

    សម្ដេចបានមានប្រសាសន៍បន្តថា សោធននិវត្តន៍រវាងអ្នកចូលមុន និងចូលក្រោយគឺមានប្រាក់បៀវត្សខុសគ្នា ព្រោះអ្នកចូលនិវត្តន៍ក្រោយគឺខុសគ្នាក្នុងពេលគេមានប្រាក់បៀវត្សត្រូវបានដំឡើងខ្ពស់
    ហើយដល់ពេលចូលនិវត្តន៍ក៏ទទួលទទួលបានខ្ពស់ទៅតាមនោះដែលខុសពីអ្នកចូលនិវត្តន៍មុនក្នុងពេលប្រាក់បៀវត្សនៅទាបនៅឡើយ។

    សម្ដេចបានមានប្រសាសន៍បន្តទៀតថាពិតមែនហើយពីរឆ្នាំកន្លងទៅនេះ យើងមិនបានដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការទេ ដោយសារយើងមានតម្រូវការទប់ទល់កូវីដ-១៩ ប៉ុន្តែសម្រាប់អតីតយុទ្ធជនដែលចូលនិវត្តន៍មុននិងមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍មុន គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្តជំរុញការដំឡើងបៀវត្សបន្ថែមដល់អ្នកទាំងនោះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង