គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចដាក់ខេត្ត៤ អាចដកកាតព្វកិច្ចពាក់ម៉ាស់បាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចដាក់ខេត្ត៤ អាចដកកាតព្វកិច្ចពាក់ម៉ាស់បាន សម្ដេចតេជោ ហ៊ុន​ សែន​ សម្រេចដាក់ខេត្ត៤ អាចដកកាតព្វកិច្ចពាក់ម៉ាស់បាន

    ភ្នំពេញ៖ តាមរយៈសារជាសំឡេងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសម្រេចដាក់ខេត្តចំនួន៤ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស់បាន ក្នុងនោះមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាខេត្តទាំង៤នេះ អាច​ដក​ចេញ​កាតព្វកិច្ច​ពាក់​ម៉ាស់បា​ន ដោយ​ផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិន​ពាក់​ម៉ាស់​គឺ​ស្ថិត​លើការ​សម្រេច​ចិត្តរបស់បុគ្គល តែពេលចេញក្រៅខេត្តទាំង៤នេះ ត្រូវពាក់ម៉ាស់ដដែល។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​តាម​ដាន​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើការ​អនុវត្ត​នូវ​វិធាន​ការ​សាកល្បង​សម្រាប់​ខេត្ត​ទាំង​៤នេះ។

    សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការសាកល្បងបន្ធូរបន្ថយ​នូវវិធានការ​ពាក់ម៉ាស់​សម្រាប់​ខេត្ត​ទាំង​៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែ​ដើម្បី​ចង់​ដឹង​អំពី​ភាព​សាំក្នុង​សហគមន៍ទាំងនៅទីក្រុង និងជនបទ។

    សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ខាងក្រោមនេះ៖

    អត្ថបទទាក់ទង