គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកាជំនួយ និងសម្ភារៈមួយចំនួនបន្ថែមទៀតដល់ខេត្ត៤ នៅជាប់ព្រំដែនថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកាជំនួយ និងសម្ភារៈមួយចំនួនបន្ថែមទៀតដល់ខេត្ត៤ នៅជាប់ព្រំដែនថៃ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកាជំនួយ និងសម្ភារៈមួយចំនួនបន្ថែមទៀតដល់ខេត្ត៤ នៅជាប់ព្រំដែនថៃ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្ដល់ថវិកាជំនួយ និងសម្ភារៈមួយចំនួនបន្ថែមទៀត ជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័ក ជូនពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកនេះ។

    លោកជំទាវ យក់ សម្បត្តិ បានឲ្យដឹងដែរថា ថវិកា និងសម្ភារៈ ត្រូវផ្ដល់ទៅ៖

     ១. ខេត្តបាត់ដំបង៖ ថវិកា ៣០០ លានរៀល,ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស

    ២. ខេត្តបន្ទាយមានជ័យ៖ ថវិកា ៣០០ លានរៀល និងឃីត ១០០០ សំរាប់

    ៣. ខេត្តឧត្ដរមានជ័យ៖ ថវិកា ៤០០ លានរៀល, ឃីត ៥០០ សំរាប់ និងទឹកសុទ្ធ ១០០០ កេស

    ៤. ខេត្តប៉ៃលិន៖ ថវិកា ៥០០ លានរៀល, ទឹកសុទ្ធ ១០០០ កេស និង​មីកញ្ចប់ ១០០០ កេស៕

     

    អត្ថបទទាក់ទង