សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្រុមការងារនេះនឹងស្ថិតនៅចំណុះឲ្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសមាសភាព៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ជាប្រធាន និងមានអនុប្រធាន ៤រូប ព្រមទាំងសមាជិកចំនួន ០៩រូបផ្សេងទៀត។
អត្ថបទទាក់ទង