គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូល ដោយសុវត្ថិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូល ដោយសុវត្ថិភាព សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូល ដោយសុវត្ថិភាព

    នៅរសៀលម៉ោង២.៣៥នាទី(ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង១២.៣៥នាទី ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ដល់ទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ។

    នៅក្នុងដំណើរនៃការអញ្ជើញមកដល់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឆន់ ទីក្រុងសេអ៊ូល រួមមានមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ឯកអគ្គរដ្ឋទូតកម្ពុជា រួមនឹងមន្ត្រី​ទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េជាច្រើនរូបទៀត។

    មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថាគន្លឹៈចំនួន៣ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម មូន ចេអុីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយ ឯកឧត្តម លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ ឯកឧត្តម យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យ មកពីគណបក្សអំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយ លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។

    ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thomas G Walsh ប្រធានអង្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

     

    អត្ថបទទាក់ទង