គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិទាំងអស់រួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១​ |
    សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិទាំងអស់រួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិទាំងអស់រួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសរំលឹកខួបលើកទី៤២ ទិវាជ័យជំនះ៧មករា បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់រួមគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃគម្របខួប ៤២ឆ្នាំនៃទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បើតាមសម្តេចតេជោ ចាប់តាំងពីថ្ងៃទី៧មករា ប្រជាជនកម្ពុជាបានពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីការរស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យធ្វើឲ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗរហូតមកដល់បច្ចុប្បន្ននេះ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសរំលឹកខួប៤២ឆ្នាំនៃទិវាជ័យជំនះ៧មករា។

    ក្នុងឱកាសរំលឹកខួបលើកទី៤២ នៃទិវាជ័យជំនះ៧មករា សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីដល់ជនរួមជាតិរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិកម្ពុជា៕

    ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និង​ប្រធានគណបក្សប្រជាជនកម្ពុជា៖

    អត្ថបទទាក់ទង