គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញចូលរួម​ពិធី​បើក​ពិព័រណ៌​អាស៊ាន​-ចិន​ លើកទី​១៧​ តាម​ប្រព័ន្ធ​វីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញចូលរួម​ពិធី​បើក​ពិព័រណ៌​អាស៊ាន​-ចិន​ លើកទី​១៧​ តាម​ប្រព័ន្ធ​វីដេអូ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញចូលរួម​ពិធី​បើក​ពិព័រណ៌​អាស៊ាន​-ចិន​ លើកទី​១៧​ តាម​ប្រព័ន្ធ​វីដេអូ

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-ចិន​ លើកទី១​៧ ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ តាម​ប្រព័ន្ធ​វីដេអូ។ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ។

    សេចក្ដីប្រកាសព័ត៌មាន​បាន​ឲ្យដឹងទៀតថា​ ពិព័រណ៍​អាស៊ាន​-ចិន​ ត្រូវ​បាន​រៀបចំឡើង​ក្រោម​មូលបទ​ «រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​ និង​ផ្លូវ  និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​» នេះ នឹង​ផ្ដោត​លើ​ការ​ជំរុញ​ការស្ដរ​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ ក្រោយ​ពីវិបត្តិ​ជំងឺ​កូវីដ​១៩​ និង​ការរក្សា​សន្ទុះ​រឹង​មាំ​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​រវាង​អាស៊ាន​ និង​ចិន​។

    សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សន្ទរកថាគន្លឹះក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ដោយ​សម្ដេច​នឹង​​គូស​បញ្ជាក់​ពីភាព​ចាំបាច់​ត្រូវ​ពង្រឹង​ការប្ដេជ្ញា​ទ្រទ្រង់​គោលការណ៍​ពហុ​ភាគី​និយម​​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​ការ​ដោះ​ស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ​លើ​សេដ្ឋកិច្ច​-សង្គម​ ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​៕

    អត្ថបទទាក់ទង