គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១​ |
    អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួន​ទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន។

    អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន មានឈ្មោះ ផេង សឿន​ អាយុ៦៧ ជាកសិករ សព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

    សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ធ្លាប់បាន​ផ្ដល់​ជំនួយឧបត្ថម្ភទឹកប្រាក់​លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ៥លើករួចមកហើយ​ដោយ​៖ អ្នកចាក់វ៉ាក់សាំងទី១លាន បាន​ទៅលើលោក​ ប៉ាន់ សុវណ្ណរិទ្ធ, អ្នកចាក់វ៉ាក់សាំងទី២លាន បាន​ទៅលើ​កម្មការរិនីរោងចក្រ ទិត ចិន្តា, អ្នកចាក់វ៉ាក់សាំងទី៣លាន បានទៅលើឈ្មោះ លោក​ស្រី ស៊ុ សំអឿន, ​អ្នកចាក់វ៉ាក់សាំងទី៤លាន បានទៅលើឈ្មោះ សូ សយ អាយុ​ ៦៥ឆ្នាំ​ គាត់ជាអតីតយុទ្ធជន និង​អ្នកចាក់វ៉ាក់សាំងទី៥លាន បានទៅលឈ្មោះ ណុប មាន អាយុ ៧០ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ៕

    អត្ថបទទាក់ទង