គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជាជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១​ |
    ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជាជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជាជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋបារំាង ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

    សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សាក់ ពើឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថារដ្ឋសភាកម្ពុជាបានត្រៀមជាស្រេចនៅក្នុងការបង្កលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

    ឯកឧត្តម ហ្សាក់ ពើឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមបានចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភាបារំាងនិងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។

    ឯកឧត្តម ហ្សាក់ ពើឡេ បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាផងដែរ។

    ឯកឧត្តម ហ្សាក់ ពើឡេ បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ប្រទេសបារំាងនៅតែបន្តកិច្ចសហប្រតបត្តិការនិងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕

     

    បញ្ចេញមតិ
    អត្ថបទទាក់ទង