គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ​​អ្នកវិភាគ​​ពាក់ព័ន្ធ​ការ​ផ្អាក​ព្រះរាជពិធី​​បុណ្យ​អុំទូក សូមវិភាគបែបឆ្កួតលីលាបន្តទៀតចុះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ​​អ្នកវិភាគ​​ពាក់ព័ន្ធ​ការ​ផ្អាក​ព្រះរាជពិធី​​បុណ្យ​អុំទូក សូមវិភាគបែបឆ្កួតលីលាបន្តទៀតចុះ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ​​អ្នកវិភាគ​​ពាក់ព័ន្ធ​ការ​ផ្អាក​ព្រះរាជពិធី​​បុណ្យ​អុំទូក សូមវិភាគបែបឆ្កួតលីលាបន្តទៀតចុះ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ផ្ញើ​សារ​សំឡេង​ពិសេសជូន​ជនរួមជាតិ ស្ដីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប អកអំបុក និងសំពះព្រះខែ ថ្នាក់ជាតិ ឆ្នាំ២០២២នេះ។ សម្ដេចតេជោ​ ហ៊ុន សែន​ បានបញ្ជាក់ថា​ ការផ្អាក​នេះ ដោយ​សារ​រាជ​រដ្ឋាភិបាល​មើល​ឃើញ​ពី​ចំណុច​ជា​ច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃ​ករណី​ឆ្លងរីករាលដាលជំងឺកូវីដ-១​៩​នៅ​កម្ពុជា​ផង​ដែរ​។

    សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគមួយចំនួន ដែល​បាន​រិះគន់​សម្តេច និង​រាជ​​រដ្ឋាភិបាលថា អស់លុយទើប​ផ្អាកព្រះរាជពិធីបុណ្យអុំទូក សូម​អោយ​​វិភាគ​បែបឆ្កួតលីលាត​ទៅ​ទៀ​ត​ចុះ​។ សម្តេចតេជោ​ជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ផ្អាក​ព្រះរា​ជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។

    សម្ដេចតេជោបានគូសបញ្ជាក់ថា មានកត្តា២សំខាន់ដែលរដ្ឋាភិបាលសម្រេច​ផ្អាក​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ថ្នាក់ជាតិនៅឆ្នាំនេះ រួមមាន៖

    -​ ទី១ កត្តាជំងឺកូវីដ-១៩ ៖ ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ​គឺ​ជា​ហានិភ័យ​ខ្ពស់ នៃការចម្លង និងឆ្លងជំងឺកូវីដ-១៩​ កាន់​តែ​ធ្ងន់ធ្ងរ​ចូល​ទៅ​ក្នុង​សហគមន៍​ប្រជាជន​ជា​ថ្មី និងនាំ​ផលលំបាក ដែលយើងមិនអាចនឹកស្មានដល់។

    – ទី២ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៖ ប្រទេសធំៗ និង​មហា​អំណាច​នានា​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជានៅថ្ងៃនោះ។

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន សែន​៖

    អត្ថបទទាក់ទង