គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ថា ភាពខ្លាំងរបស់ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ថា ភាពខ្លាំងរបស់ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ថា ភាពខ្លាំងរបស់ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន

    ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងមានជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញថ្លែងសុន្ទរកថាបើកដំណើរការកិច្ចប្រជុំកំពូលនេះ ក្រោមមូលបទ៖ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម តាមប្រព័ន្ធវីដេអូ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍ថា បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ឆ្នាំក្នុងស្ថានភាពនៃការរាតត្បាត នៃជំងឺកូវីដ១៩ ដែលបាន​ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន​ មកលើ​អាយុជីវិតប្រជាជន និងសង្គម-សេដ្ឋកិច្ច សម្ដេចពិតជាមានសេចក្ដីរីករាយ ដែលពេលនេះ យើងអាចរៀបចំកិច្ចប្រជុំកំពូល​ASEM លើកទី១៣ បាន​ទោះបីស្ថិត​ក្នុងទម្រង់ជាការជួបជុំតាមប្រព័ន្ធវីដេអូក៏ដោយ ស្របពេលដែលព្រំដែន​របស់យើង​បានបើកឲ្យដំណើរការឡើងវិញ ជាបន្តបន្ទាប់។ សម្ដេចតេជោបន្តថា​ ខណៈដែលយើង​ទាំងអស់គ្នា ខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាលនៃការរស់នៅជាមួយជំងឺកូវីដ១៩ មូលបទដែលយើង​បាន​ជ្រើសរើស​សម្រាប់កិច្ចប្រជុំកំពូល​ASEM លើកទី១៣​នេះ ពោលគឺ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា​ កាន់តែមានសុពលភាព និងភាពសមស្របជាងពេលណាៗទាំងអស់​។

    សម្ដេចតេជោ បញ្ជាក់ថា កិច្ចប្រជុំកំពូលASEM បានក្លាយជាវវេទិកាដ៏សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប។ ភាពខ្លាំងរបស់ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព។ សម្ដេចមានជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន​ យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប។

    ខាងក្រោមនេះជាខ្លឹមសាររួមនៃសុន្ទរកថារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជាថ្លែង​ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)៖

    អត្ថបទទាក់ទង